អ្នកវាយប្រហារគម្រោង Optimism បានផ្ទេរប្រាក់ 17 លានកាក់ OP ត្រឡប់មកវិញ ហើយគាត់ទទួលបានរង្វាន់ជា OP Token ចំនួន 2 លានកាក់

អ្នកវាយប្រហារនៅពីក្រោយការលួចថ្មីៗនេះនៃកាក់Optimism (OP) ចំនួន20លានកាក់ បានផ្ទេរវាត្រឡប់មកវិញ 17លានកាលពីថ្ងៃសុក្រ។ លុយត្រូវបានបញ្ជូនត្រឡប់ទៅអាសយដ្ឋានដែលជាកម្មសិទ្ធិរបស់Optimism ដែលជាអ្នកផ្តល់សេវាប្រមូលប្រាក់ Ethereum លើ 17 ប្រតិបត្តិការ។លោក Evgeny Gaevoy ស្ថាបនិក និងជានាយកប្រតិបត្តិ Wintermute បានប្រាប់ CoinDesk ថា “យើងមើលឃើញព័ត៌មានថ្ងៃនេះថាជាការអភិវឌ្ឍន៍ដ៏វិជ្ជមានមួយ” ។ “មូលនិធី The Optimism ត្រូវបានបង្កើតឡើងទាំងស្រុង ហើយអាចផ្តោតលើការកសាង និងការរីកលូតលាស់ប្រព័ន្ធអេកូឡូស៊ី។ អ្នកដែលបានរកឃើញកំហុសបច្ចេកទេសបានជ្រើសរើសភាពសុទិដ្ឋិនិយម ដែលវាគឺជាគំរូដ៏ល្អសម្រាប់សហគមន៍គ្រីបតូទាំងមូល។”យោងតាម tweet …

អ្នកវាយប្រហារគម្រោង Optimism បានផ្ទេរប្រាក់ 17 លានកាក់ OP ត្រឡប់មកវិញ ហើយគាត់ទទួលបានរង្វាន់ជា OP Token ចំនួន 2 លានកាក់ Read More

កិច្ចសន្យាឆ្លាតវៃកូនកាត់ Hybrid Smart Contract នឹងផ្លាស់ប្តូរពិភពលោកដោយការធ្វើបដិវត្តប្រព័ន្ធច្បាប់ដែលមានសព្វថ្ងៃនេះ

កិច្ចសន្យាឆ្លាតវៃកូនកាត់(Hybrid Smart Contract)នឹងផ្លាស់ប្តូរពិភពលោកដោយធ្វើបដិវត្តប្រព័ន្ធច្បាប់ដែលមានសព្វថ្ងៃនេះ យុគសម័យនៃកិច្ចសន្យាដែលពិបាកយល់បានដែលសរសេរជាច្បាប់ដោយមេធាវីក្នុងតម្លៃ 2,000 ដុល្លារជាមួយនឹងសញ្ញាប័ត្រពីសាលាIvy Leagueបានជិតដល់ទីបញ្ចប់ហើយ។ កិច្ចសន្យានៃសតវត្សបន្ទាប់នឹងក្លាយជាកិច្ចសន្យាឆ្លាតវៃកូនកាត់ ដែលសរសេរជាកូដដោយអ្នកសរសេរកម្មវិធីដែលពាក់អាវក្រណាត់តម្លៃត្រឹម 20 ដុល្លារ ហើយរស់នៅក្នុងអាផាតមិនNYCរួមគ្នា របស់ពួកគេ។ តើកិច្ចសន្យាឆ្លាតវៃកូនកាត់គឺជាអ្វី? កិច្ចសន្យាឆ្លាតវៃ គឺជាកិច្ចសន្យាដែលអនុវត្តដោយស្វ័យប្រវត្តិ សរសេរជាកូដ និងប្រតិបត្តិដោយ Blockchain។ កិច្ចសន្យាឆ្លាតវៃទាំងនេះពិតជាល្អណាស់សម្រាប់ការផ្ញើ និងទទួលប្រាក់ និងធ្វើការគណនាសាមញ្ញ ប៉ុន្តែពួកគេមិនអាចចូលប្រើទិន្នន័យក្រៅបណ្តាញ ធ្វើការគណនាស្មុគស្មាញ ឬបង្កើតលេខចៃដន្យដោយខ្លួនឯងបានទេ។ ដែនកំណត់ទាំងនោះពីមុនបានក្លាយជារឧបសគ្គរារាំងកិច្ចសន្យាឆ្លាតវៃពីការបំពេញតួនាទីជាច្រើនដែលកិច្ចសន្យាផ្លូវច្បាប់ប្រពៃណីបច្ចុប្បន្នកំពុងមាន។ ឥឡូវនេះការណែនាំអំពីបណ្តាញ oracle នៅលើ blockchain …

កិច្ចសន្យាឆ្លាតវៃកូនកាត់ Hybrid Smart Contract នឹងផ្លាស់ប្តូរពិភពលោកដោយការធ្វើបដិវត្តប្រព័ន្ធច្បាប់ដែលមានសព្វថ្ងៃនេះ Read More

សាធារណៈរដ្ឋអាហ្វ្រិចកណ្ដាលនឹងបង្កើតគម្រោង “Sango” ជាមជ្ឈមណ្ឌលនៃការវិនិយោគទ្រព្យសម្បត្តិឌីជីថល

ប្រទេសអាហ្វ្រិចកណ្ដាលបានចាប់ផ្តើមដំណើរគម្រោងគ្រីបតូ ដែលមានការរួមបញ្ចូលBitcoinជាការដេញថ្លៃស្របច្បាប់ ទាក់ទាញការវិនិយោគ និងបង្កើត metaverse របស់ខ្លួន។ សាធារណរដ្ឋអាហ្រ្វិកកណ្តាល (CAR) បានប្រកាសពីផែនការដើម្បីបន្តគម្រោង Sango របស់ខ្លួនដោយប្រើប្រាស់និមិត្តសញ្ញាTokenក្នុងការចូលទៅកាន់ទឹកដីធនធានធម្មជាតិដ៏សម្បូរបែបរបស់ប្រទេស។ លោកប្រធានាធិបតី Faustin-Archange Touadéra បានបង្ហោះរូបថទនៃសេចក្តីថ្លែងការណ៍មួយនៅលើគណនី Twitter ផ្លូវការរបស់គាត់កាលពីថ្ងៃព្រហស្បតិ៍ដោយរៀបរាប់លម្អិតអំពីជំហានបន្ទាប់នៅក្នុងគម្រោង។ សេចក្តី ថ្លែងការណ៍ ដែល ចុះហត្ថលេខា ដោយ រដ្ឋមន្ត្រី និង ជា ប្រធាន ខុទ្ទកាល័យ រដ្ឋលោក Obed Namsio …

សាធារណៈរដ្ឋអាហ្វ្រិចកណ្ដាលនឹងបង្កើតគម្រោង “Sango” ជាមជ្ឈមណ្ឌលនៃការវិនិយោគទ្រព្យសម្បត្តិឌីជីថល Read More

ធនាគារកណ្តាលប្រទេសរុស្ស៊ីបង្ហាញកិច្ចព្រមព្រៀងជាមួយនឹងការកែប្រែច្បាប់គ្រីបតូ

មន្ត្រីកំពូលនៃធនាគារកណ្តាលរុស្ស៊ីមួយរូបបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា អាជ្ញាធររូបិយវត្ថុនឹងអនុញ្ញាតឱ្យធ្វើពាណិជ្ជកម្មអន្តរជាតិជាមួយគ្រីបតូ។ ទេសាភិបាលរងទីមួយនៃធនាគារកណ្តាលរុស្ស៊ីលោក Ksenia Yudayeva បាននិយាយកាលពីថ្ងៃអង្គារថាធនាគារបើកទូលាយក្នុងការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូសម្រាប់ការទូទាត់ជាអន្តរជាតិ បើយោងតាមសារពត៌មានរ៉យទ័របានរាយការណ៍ រួមជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីដែលបានបន្ថែមថាធនាគារកណ្ដាលកំពុងពិចារណាឡើងវិញនូវជំហររបស់ខ្លួនលើការជីកយករ៉ែគ្រីបតូផងដែរ។លោកYudaeva បានមានប្រសាសន៍ថា: “យើងបានផ្លាស់ប្តូរជំហររបស់យើងលើការជីកយករ៉ែ ហើយក៏អនុញ្ញាតឱ្យប្រើប្រាស់រូបិយប័ណ្ណគ្រីបតូក្នុងពាណិជ្ជកម្មបរទេស និងក្រៅប្រទេសផងដែរ។” សេចក្តីថ្លែងការណ៍របស់មន្ត្រីធនាគារដែលបានបញ្ចូលទៅក្នុងសេចក្តីប្រកាសអំពីបទប្បញ្ញត្តិធនាគារក្នុងស្រុកហាក់ដូចជាសម្បទានដល់សមាជិកសភាដែលរៀបចំកំណែថ្មីនៃច្បាប់ “ស្តីពីរូបិយប័ណ្ណឌីជីថល”។កាសែតពាណិជ្ជកម្ម Vedomosti រាយការណ៍ថាក្រសួងហិរញ្ញវត្ថុបានបង្ហាញសេចក្តីព្រាងច្បាប់នេះនៅក្នុងកិច្ចពិភាក្សាមួយដែលរៀបចំដោយគណបក្ស United Russia កាលពីថ្ងៃសុក្រ។

ធនាគារកណ្តាលប្រទេសរុស្ស៊ីបង្ហាញកិច្ចព្រមព្រៀងជាមួយនឹងការកែប្រែច្បាប់គ្រីបតូ Read More

អតីតអ្នកគ្រប់គ្រងផលិតផលនៅ OpenSea ត្រូវបានចោទប្រកាន់ពីបទជួញដូរខាងក្នុង

អតីតអ្នកគ្រប់គ្រងផលិតផលនៅ OpenSea ត្រូវបានចោទប្រកាន់ពីបទជួញដូរខាងក្នុង កាលពីថ្ងៃពុធ រដ្ឋអាជ្ញាសហរដ្ឋអាមេរិកនៅទីក្រុង Manhattan បានចោទប្រកាន់លោក Nathaniel Chastain អាយុ 31 ឆ្នាំពីបទជួញដូរខាងក្នុង។ Chastain គឺជាអតីតអ្នកគ្រប់គ្រងផលិតផលនៅ OpenSea ដែលជាទីផ្សារ NFT ដ៏ធំបំផុត។ រឿងនេះនឹងក្លាយជា ករណី ដំបូងដែលទាក់ទង នឹង ទ្រព្យ សកម្ម ឌីជីថល ប្រភេទនេះ(NTF) និង ការ ស៊ើបអង្កេត ឧក្រិដ្ឋកម្ម …

អតីតអ្នកគ្រប់គ្រងផលិតផលនៅ OpenSea ត្រូវបានចោទប្រកាន់ពីបទជួញដូរខាងក្នុង Read More

Ethereum បានសាកល្បងដំណើរការ Proof of Stake “Beacon Chain”បានដោយជោគជ័យ

Ropsten testnet របស់ Ethereum បានដំណើរការដោយជោគជ័យនូវProof of Stake (PoS) Beacon Chainរបស់ខ្លួននៅថ្ងៃទី 30 ខែឧសភា ខណៈដែលការបញ្ចូលគ្នានៃបណ្តាញដែលបានរំពឹងទុកកាន់តែខិតជិតមកដល់។ អ្នកអភិវឌ្ឍន៍ Ethereum លោក Tim Beiko បានប្រកាសពីការអភិវឌ្ឍន៍នៅលើ Twitter ដោយពណ៌នាថាវាជាការហាត់សមឈុតដំបូងនៃព្រឹត្តិការណ៍សំខាន់។ យោងតាមព័ត៌មានដែលអាចជឿរទុកចិត្តបាន Beacon Chain នឹងបញ្ចូលគ្នាជាមួយ Ropsten testnet នៅថ្ងៃទី 8 ខែមិថុនា។https://twitter.com/TimBeiko/status/1531369111938138112 …

Ethereum បានសាកល្បងដំណើរការ Proof of Stake “Beacon Chain”បានដោយជោគជ័យ Read More

ស្វែងយល់អំពី DApp (Decentralized Application) -Glossary

(DApp) Decentralized Application គឺប្រភេទនៃកម្មវិធីដែលដំណើរការលើបណ្តាញវិមជ្ឈការ មានសមត្ថភាពជៀសវាងការបរាជ័យដោយចំណុចណាមួយ។ DApps គឺជាកម្មវិធីកុំព្យូទ័រដែលប្រតិបត្តិការរបស់វាត្រូវបានរក្សាដំណើរការដោយបណ្តាញចែកចាយនៃកុំព្យូទ័រ”Distributed Computer” គឺផ្ទុយពីកម្មវិធីដែលមានម៉ាស៊ីនមេតែមួយ។ DApps ត្រូវបើកដំណើរការដោយ blockchain ដែលមាន Smart Contract ដូចជា blockchain របស់ Ethereum។ គុណសម្បត្តិបន្ថែមលើសពីលុយឌីជីថលធម្មតា Ethereum បានបង្កើតបច្ចេកវិទ្យាមួយឈ្មោះថា Ethereum Virtual Machine ដែលត្រូវបានគេពិពណ៌នា វាជា Distributed Computers EVM …

ស្វែងយល់អំពី DApp (Decentralized Application) -Glossary Read More

រដ្ឋាភិបាលនៃប្រទេសរុស្សុីបានប៉ានប្រមាណថាអ្នករុករករូបីយប័ណ្ដអេឡិចត្រូនិក (crypto miner) ប្រើប្រាស់២ភាគរយនៃអគ្គិសនីក្នុងប្រទេសរុស្ស៊ី

យោងតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលនៃប្រទេសរុស្ស៊ី អ្នករុករករូបីយប័ណ្ណអេឡិចត្រូនិកគឺទទួលខុសត្រូវក្នុងការការប្រើប្រាស់២ភាគរយនៃអគ្គិសនីទូទាំងប្រទេសរុស្ស៊ី។ការប្រើអគ្គិសនីក្នុងវិស័យរុករករូបីយប័ណ្ណអេឡិចត្រូនិកនេះគឺលូតលាស់ លឿនជាងផ្នែកកសិកម្មទៅទៀត។ នេះបង្ហាញអោយឃើញការងើបឡើងវិញ ក្រោយពីរុស្ស៊ីធ្លាក់ចេញពីចំណាត់ថ្នាក់ជាន់ខ្ពស់ទាំងបី នៅក្នុងការអត្រាចែករំលែកនៃការរក Bitcoin( Bitcoin hash mining rate )ខ្ពស់បំផុត។ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៊ី Vasily Shpak បានអំពាវនាវឱ្យនាំយកឧស្សាហកម្មរុករក Crypto មកក្រោមការត្រួតពិនិត្យច្បាប់ បន្ទាប់ពីមានការប៉ាន់ប្រមាណការ mining នាពេលថ្មីៗនេះ។ ការរុករកគ្រីបតូនៅប្រទេសរុស្ស៊ីស្ថិតនៅក្រោម “តំបន់ពណ៌ប្រផេះ” ។  ទោះបីជាវាមិនត្រូវបានហាមឃាត់ក៏ដោយក៏វាមិនត្រូវបានគ្រប់គ្រងផងដែរដែលវាបង្កើតជាហានិភ័យសម្រាប់អ្នកដែលពាក់ព័ន្ធនៅក្នុងឧស្សាហកម្មនេះ។  អនុរដ្ឋមន្ត្រីក៏បានធានាផងដែរថា នៅពេលដែលឧស្សាហកម្មរុករកគ្រីបតូត្រូវបានចាត់ចែត វានឹងឆ្ពោះទៅរកវិធីសាស្ត្រដែលពឹងផ្អែកខ្លាំងលើកាប្រើប្រាស់ថាមពលបន្ថែមទៀត។

រដ្ឋាភិបាលនៃប្រទេសរុស្សុីបានប៉ានប្រមាណថាអ្នករុករករូបីយប័ណ្ដអេឡិចត្រូនិក (crypto miner) ប្រើប្រាស់២ភាគរយនៃអគ្គិសនីក្នុងប្រទេសរុស្ស៊ី Read More

វិធីសាស្ត្រចំនួន៨ដែលអ្នកគ្រប់គ្នាគួរប្រើដើម្បីទប់ស្កាត់ការក្លែងបន្លំនៅក្នុងគ្រីបតូ

វិធីសាស្ត្រចំនួន៨ដែលអ្នកគ្រប់គ្នាគួរប្រើដើម្បីទប់ស្កាត់ការក្លែងបន្លំនៅក្នុងគ្រីបតូ ទាំងអ្នកចំណូលថ្មី និងអ្នកជំនាញក្នុងវិស័យCryptoត្រូវយល់ដឹងពីវត្តមានរបស់តួអង្គអាក្រក់នៅក្នុងCrypto ហើយត្រូវប្រុងប្រយ័ត្នមុននឹងជឿទុកចិត្ត។ វិស័យគ្រីបតូ ពេលខ្លះត្រូវបានគេចាត់ទុកថា ជាជម្រករបស់ពួកអ្នកបោកប្រាស់ ប៉ុន្តែវាមានចាប់តាំងពីការកកើតឡើងនៃអាជីវកម្ម និងឧស្សាហកម្មមកម្ល៉េះ ដែលតែងតែមានអ្នកដែលមានគំនិតក្នុងការទាញយកប្រយោជន៍ពីអ្នកដទៃ។ នៅក្នុងវិស័យគ្រីបតូអាចជាវិធីសាស្រ្តដ៏ទំនើបដែលមានសម្រាប់ពួកគេប្រើប្រាស់ជាប្រចាំដោយអ្នកដែលមានជំនាញខាងបច្ចេកវិទ្យា។ នេះជាវិធីសាស្រ្តដែលអ្នកគ្រប់គ្នា គួរតែប្រើប្រាស់ដើម្បីជៀសវាងការក្លែងបន្លំ: ១. ចូលទៅកាន់ប្រភពដែលអាចទុកចិត្តបានយើងលើកទឹកចិត្តអ្នកទាំងអស់គ្នាអោយអនុវត្តវិធីសាស្រ្តនេះយ៉ាងម៉ឺងម៉ាត់ក្នុងការធ្វើការស្រាវជ្រាវជាមួយប្រភពដែលអាចទុកចិត្តបានអោយបានច្រើន មុនពេលទិញ ឬវិនិយោគ។ ជាឧទាហរណ៍ សិក្សាពីគម្រោងមួយនៅពេលគ្រោងទិញកាក់របស់វា។ នៅពេលអ្នកដាក់លុយទៅក្នុងគម្រោងណាមួយ សូមផ្ទៀងផ្ទាត់ថាពួកគេបានធ្វើតាមអ្វីដែលគេបានសន្យា។ ហើយនៅពេលប្រើប្រាស់ទីផ្សារExchangeណាមួយ សូមស្វែងយល់អំពីវិធីសាស្រ្ត និងគោលការណ៍និយតកម្មរបស់ពួកគេដើម្បីការពារដើមទុនរបស់អ្នក។ ២. ជៀសវាងគម្រោងដែលផ្តល់ការសន្យាធំៗ ដោយគ្មានកំណត់ត្រាតាមដានប្រយ័ត្នចំពោះគម្រោងដែលពួកគេសន្យាច្រើនដោយគ្មានកំណត់ត្រា។ ប្រសិនបើអ្នកឃើញគម្រោងដែលសន្យាច្រើនដោយមិនបានសម្រេចអ្វីនៅឡើយទេ នោះគម្រោងនោះគួរតែត្រូវបានជួញដូរដោយការបញ្ចុះតម្លៃ។ គម្រោងដែលមានកំណត់ត្រានៃការអនុវត្តច្បាស់លាស់គឺជាគម្រោងដែលគួរតែត្រូវបានជួញដូរក្នុងតម្លៃទីផ្សារដែលមានគុណភាពលំដាប់ខ្ពស់។ …

វិធីសាស្ត្រចំនួន៨ដែលអ្នកគ្រប់គ្នាគួរប្រើដើម្បីទប់ស្កាត់ការក្លែងបន្លំនៅក្នុងគ្រីបតូ Read More

ធនាគារ JPMorgan កំពុងប្រើប្រាស់ Blockchain សម្រាប់ការទូទាត់ទ្រព្យបញ្ចាំ

JPMorgan Chase & Co កំពុងប្រើប្រាស់ blockchain សម្រាប់ការទូទាត់ទ្រព្យបញ្ចាំ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ Wall Street ជាមួយនឹងបច្ចេកវិទ្យាក្នុងការជួញដូរទ្រព្យសម្បត្តិហិរិញ្ញវត្ថុប្រពៃណី។ ធនាគារបានធ្វើប្រតិបត្តិការណ៍នេះជាលើកដំបូងនៅថ្ងៃទី 20 ខែឧសភា ដែលអង្គភាពពីររបស់ខ្លួនបានផ្ទេរTokenតំណាងភាគហ៊ុននៃមូលនិធិទីផ្សារប្រាក់ BlackRock Inc. ជាវត្ថុបញ្ចាំនៅលើ Blockchain ឯកជនរបស់ខ្លួន។ កិច្ចខិតខំប្រឹងប្រែងនេះនឹងអនុញ្ញាតឱ្យវិនិយោគិនសន្យាផ្តល់ទ្រព្យសកម្មបានកាន់តែច្រើនជាវត្ថុបញ្ចាំ និងប្រើប្រាស់វានៅខាងក្រៅម៉ោងប្រតិបត្តិការទីផ្សារ នេះបើយោងតាម JPMorgan ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក។ ទោះបីជាពេលថ្មីៗនេះក្រុមហ៊ុនមានឆន្ទៈក្នុងការទទួលយកបច្ចេកវិទ្យា Blockchain សម្រាប់គោលបំណងរបស់ស្ថាប័នក៏ដោយ តែវាក៏បានក្លាយទៅជារឿងអាស្រូវសម្រាប់ CEO …

ធនាគារ JPMorgan កំពុងប្រើប្រាស់ Blockchain សម្រាប់ការទូទាត់ទ្រព្យបញ្ចាំ Read More