Ethereum Blockchain ដែលបានដាក់បញ្ចូលគ្នានាពេលខាងមុខសំរាប់ឈប់អោយ Mining ប្តូរទៅជា Staking របស់វាត្រូវបានបញ្ចប់ដោយជោគជ័យនៅថ្ងៃនេះ។

Ropsten (testnet) ដែលជា Network មួយក្នុង Ethereum Blockchain បានរួមបញ្ចូលគ្នាដោយជោគជ័យនូវ Proof of Work របស់ខ្លួនជាមួយនឹង Proof-Of-Stake Consensus Chain នៃ Beacon Chain ដែលជាដំណើរការដូចគ្នាបេះបិទទៅនឹង Ethereum (mainnet) ហើយនិងអាចដាក់ក្នុងការដំណើរការឆាប់ៗប៉ុន្មានខែប៉ុណ្ណោះ (ប្រសិនបើទាំងអស់នោះនិងដំណើរការបានល្អ។

The Merge គឺជាព្រឹតិ្តការណ៍ដែលទន្ទឹងរង់ចាំជាយូរមកហើយនៅក្នុងដំណើររបស់ Ethereum ឆ្ពោះទៅរកយន្តការ Proof of Stake (PoS) ថ្មី។ បច្ចុប្បន្ននេះ Ethereum ពឹងផ្អែកលើ Proof of Work (PoW) ដែលអ្នករុករករ៉ែចំណាយថាមពលដើម្បីស្វែងរកប្លុកថ្មី ហើយបន្ថែមវាទៅក្នុង blockchain ដោយទទួលបាន ether ដែលទើបចេញថ្មី (ETH) និងផ្នែកនៃថ្លៃប្រតិបត្តិការ និងព័ត៌មានជំនួយ។

នៅពេលដែល Ethereum ផ្លាស់ប្តូរពី PoW ទៅ PoS នោះអ្នកដែលជា Validators ត្រូវតែមាន 32 ETH ដែលត្រូវការនឹងកាន់កាប់តួនាទីនៃការបន្ថែមប្លុកថ្មីទៅ Blockchain ។