នាយកប្រតិបត្តិ Binance លោក Changpeng Zhao (CZ) បាននិយាយថា “ប្រសិនបើ Exchange ត្រូវក្ស័យធន អ្នកប្រើប្រាស់នឹងត្រូវបានផ្តល់អាទិភាពសម្រាប់ការសងប្រាក់វិញមុនពេលអោយម្ចាស់ភាគហ៊ុន”។
CZ បានធ្វើអត្ថាធិប្បាយនៅក្នុង AMA ដែលធ្វើឡើងនៅថ្ងៃទី 21 ខែ ឧសភា ឆ្នាំ 2022 ដោយក្នុង AMA នោះមានគ្របដណ្តប់សំណួរជាច្រើនពីមនុស្សជាច្រើន និងប្រធានបទផ្សេងៗ រួមទាំងពីរបៀបដែល Binance គ្រប់គ្រងមូលនិធិរបស់អ្នកប្រើប្រាស់ និងអនាគតនៃបណ្តាញ Binance ត្រូវបានពិភាក្សានៅក្នុង AMA នោះផងដែរ។
CZ បាននិយាយថា Binance មិនដែលលាយមូលនិធិអ្នកប្រើប្រាស់ទេ
CZ បាននិយាយថា មូលនិធិរបស់អ្នកប្រើប្រាស់មិនដែលត្រូវបានលាយបញ្ចូលគ្នាជាមួយនឹងមូលនិធិប្រតិបត្តិការនៃ Exchange Binance នោះទេ។ លោកក៏បានធានាផងដែរថា ក្នុងស្ថានភាពក្ស័យធន ឬព្រឹត្តិការណ៍ដែលមិនបានមើលឃើញទុកជាមុន៖
មូលនិធិនឹងត្រូវបានបង្វិលសងជូនអ្នកប្រើប្រាស់ជាមុនសិន មុននឹងម្ចាស់ភាគហ៊ុនណាមួយ”។
នាយកប្រតិបត្តិ Binance លោក Changpeng Zhao (CZ)

នៅក្នុងសំណួរដែលអ្នកប្រើប្រាស់បានសួរថាតើ BNB Chain អាចនឹង Decentralized ច្រើនដែរឬទេ? CZ ក៏បាននិយាយថា:
និយាយដោយស្មោះត្រង់ ខ្ញុំមិនសូវពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់ BNB Chain ទេ។ ការយល់ដឹងរបស់ខ្ញុំផ្នែកបច្ចេកវិទ្យាគឺមានកម្រិត។
នាយកប្រតិបត្តិ Binance លោក Changpeng Zhao (CZ)
នាយកប្រតិបត្តិ Binance ក៏បាននិយាយអំពីការបន្តការជួញដូរ UST និង LUNA
គ្មាននរណាបង្ខំអ្នកណាម្នាក់ឲ្យទិញទេ ដោយសារតែការជួញដូរបានបើក។ តែមានអ្នកទិញគឺមានអ្នកលក់។ ទីផ្សាគឺអព្យាក្រឹតចិងហើយ»។
នាយកប្រតិបត្តិ Binance លោក Changpeng Zhao (CZ)

CZ ក៏ធ្លាប់បានធ្វើការនៅ Bloomberg Tradebook និងផ្សារហ៊ុនតូក្យូ ដែលធ្វើអោយគាត់បានចាប់ផ្តើម Binance នៅក្នុងឆ្នាំ 2017 ហើយវាបានក្លាយជា Exchange គ្រីបតូដ៏ធំបំផុតមួយនៅទូទាំងពិភពលោក។