យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មានកូរ៉េមួយដែលមានឈ្មោះថា Newspim ដែលជាគណបក្សកាន់អំណាចដែលកំពុងបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាអំពីការដួលរលំនៃ LUNA ។

រដ្ឋាភិបាលបានកោះហៅតំណាងមកពី Exchange កំពូលទាំងប្រាំនៅក្នុងប្រទេស។ ទំនួលខុសត្រូវ និងការខូចខាតដែលបណ្តាលមកពីការដួលរលំ Luna អាចនិងកើតឡើងនៅក្នុង Exchange ទាំងនេះ។

Exchange កំពូលទាំងប្រាំរបស់កូរ៉េខាងត្បូងត្រូវបានកោះហៅដើម្បីពិភាក្សាអំពី LUNA

កិច្ចប្រជុំនេះ នឹងធ្វើឡើងដោយគណៈកម្មាធិការគោលនយោបាយបក្ស និងគណៈកម្មាធិការពិសេសទ្រព្យសកម្មនិម្មិតនៅថ្ងៃទី 24 ខែ ឧសភា ឆ្នាំ 2022។ អ្នកតំណាងកំពូលទាំងប្រាំមកពីក្រុមហ៊ុន Exchange​ ដូចជា Upbit, Bithumb, Coinone, Korbit, Gopax រួមទាំង CEO Lee Seok-woo និង Dunamu ក៏ត្រូវបានគេរំពឹងថានឹងមានវត្តមាននៅ​ក្នុងកិច្ចប្រជុំនេះដែរ។

ការបង្ហូរឈាមរបស់ LUNA ពេញទីផ្សារដែលតម្លៃរបស់វាបានធ្លាក់ចុះដល់សូន្យក្នុងមួយសប្តាហ៍ ដែលបណ្តាលឱ្យអ្នកវិនិយោគខាតបង់ជាច្រើន។ បន្ទាប់ពីការប្រែប្រួលតម្លៃដែលមិនអាចគ្រប់គ្រងបាន Exchange កំពូលដូចជា Binance ក៏បានដក LUNA ចេញពីបញ្ជី​ ហើយក៏បានដាក់អោយត្រេតវិញជា BUSD Pairs​ ដោយមានការជួយពីស្ថាបនិករបស់ Binance គឺលោក CZ។

“យើងនឹងពិនិត្យមើលវិធានការ សំរាប់ការពារអ្នកវិនិយោគរបស់ Exchange។”

Yoon Chang-hyeon ប្រធានគណៈកម្មាធិការពិសេសនៃទ្រព្យសកម្មនិម្មិតកម្លាំងប្រជាជន ដែលបាននិយាយនៅលើ Facebook

បើយោងតាមសេចក្តីរាយការណ៍ព័ត៌មានពីការបោះពុម្ពផ្សាយព័ត៌មានដែលមានឈ្មោះថា Naver ដោយប៉ូលីសកូរ៉េខាងត្បូងក៏កំពុងចាត់វិធានការដើម្បីបង្កក ឬក៏ Freeze ទ្រព្យសម្បត្តិរបស់ Luna Foundation Guards ។