Binance Labs ដែលជាក្រុមហ៊ុនបណ្តាក់ទុននៃ Exchange គ្រីបតូយក្សដ៏ធំលើកលោកបានប្រមូលប្រាក់ចំនួន 500 លានដុល្លារដើម្បីចាប់ផ្តើមមូលនិធិដែលនឹងបណ្តាក់ទុនលើ Web 3 និងអាជីវកម្ម Blockchain ជាច្រើនទៀត។

យោងតាមការបង្ហោះប្លុកដែលបានចេញផ្សាយកាលពីថ្ងៃពុធ ការរៃអង្គាសប្រាក់រួមមាន DST Global Partners, Breyer Capital, Whampoa Group និងក្រុមភាគហ៊ុនឯកជនផ្សេងទៀត។
“នៅក្នុងបរិយាកាស Web3 ការតភ្ជាប់រវាងតម្លៃ មនុស្ស និងសេដ្ឋកិច្ចគឺចាំបាច់ណាស់ ហើយប្រសិនបើធាតុទាំងបីនេះមកជាមួយគ្នាដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ី នោះនឹងបង្កើនល្បឿននៃការទទួលយកបច្ចេកវិទ្យា Blockchain និង Crypto” ។
លោក Changpeng Zhao ដែលគេនិយមហៅថា CZ ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃ Binance បាននិយាយ