ទីបំផុតគឺ អ្នកប្រើប្រាស់ PayPal អាចផ្ទេរគ្រីបតូពី PayPal ទៅកាន់កាបូបប្តូរគ្រីបណាមួយផ្សេងទៀត​ ហើយការដកប្រាក់នេះមានន័យថា PayPal គឺបានទិញ Bitcoin គ្រប់គ្រាន់ហើយសំរាប់ការអោយអ្នកប្រើប្រាស់ដកចេញពី Platform របស់ខ្លួន។

មុខងារផ្ទេរប្រាក់ខាងក្រៅ កំពុងត្រូវបានដាក់ឱ្យប្រើប្រាស់សម្រាប់អ្នកប្រើប្រាស់ថ្មីៗនៅថ្ងៃនេះ ហើយនឹងមាននៅទូទាំងសហរដ្ឋអាមេរិកក្នុងរយៈពេលពីរសប្តាហ៍ទៀត។

នៅខែតុលា ឆ្នាំ 2020 ក្រុមហ៊ុនទូទាត់សកល PayPal បានធ្វើការប្រកាសដែលងាយស្រួលប្រើ crypto-friendly ជាលើកដំបូង។ សហស្ថាបនិកនៃ PayPal បានសារភាពថាគាត់បានវិនិយោគលើ Bitcoin តិច ហើយក៏ប្រាថ្នាថាគាត់បានដាក់ប្រាក់បន្ថែមទៀតចូលទៅក្នុងរូបិយប័ណ្ណឌីជីថលដ៏ធំបំផុតរបស់ពិភពលោកនេះ។

លក្ខណៈពិសេសនេះ ជាការប្រកាសដ៏សំខាន់មួយ នៅពេលដែលពាណិជ្ជករ និងអ្នកប្រើប្រាស់រាប់លាននាក់នៅទូទាំងពិភពលោកអាចប្រើប្រាស់វេទិកាបង់ប្រាក់ ជាមួយនឹងការកើនឡើងនៃការទទួលយកគ្រីបតូ ជាមួយមុខងារនេះនឹងកាន់តែមានប្រយោជន៍សម្រាប់មនុស្សរាប់លាននាក់ដែលកំពុងរង់ចាំក្រុមហ៊ុនទូទាត់ប្រាក់ដ៏ធំដើម្បីបញ្ចេញមុខងារនេះ។