រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសថាខ្លួននឹងចាប់ផ្តើមវិនិយោគលើគម្រោង Metaverse ដោយផ្ទាល់ ហើយបានវិនិយោគជាង 177 លានដុល្លារដែលត្រូវវិនិយោគដើម្បីចាប់ផ្តើមការងារជាតិនៅក្នុងវិស័យនេះផងដែរ។

ខណៈពេលដែលក្រុមហ៊ុនយក្សធំ និងក្រុមហ៊ុន VC កាន់តែច្រើនកំពុងតែវិនិយោគយ៉ាងសកម្មនៅក្នុងអនាគតនៃ Metaverse នេះ ដោយដើម្បីធានាអនាគត​ ប្រទេសមួយចំនួនក៏កំពុងរៀបចំវិនិយោគនៅក្នុងតំបន់ថ្មីនេះផងដែរ។

ប្រទេសកូរ៉េខាងត្បូង គឺជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងៗដែលវិនិយោគចូលក្នុងពិភពគ្រីបតូ ដោយពួកគេបានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួននឹងវិនិយោគដោយផ្ទាល់នៅក្នុងក្រុមហ៊ុន និងគំនិតផ្តួចផ្តើមទាក់ទងនឹង Metaverse ។