Bitcoin Pizza គឺសំដៅលើប្រតិបត្តិការដែលបុរសម្នាក់ឈ្មោះ Laszlo Hanyecz បានចំណាយ 10,000 Bitcoins ទៅទិញ Pizza ពីរបន្ទះ ដែលវាបានក្លាយជាប្រតិបត្តិការដំបូងរបស់ Bitcoin នៅក្នុងពិភពពិត។

ប្រតិបត្តិការដំបូងរបស់ Bitcoin ក្នុងប្រវត្តិសាស្ត្រនេះបានធ្វើឡើងនៅថ្ងៃទី 22 ខែឧសភា ឆ្នាំ 2010 ដែលពេលនោះលោក Laszlo Hanyecz បានប្រើប្រាស់ Bitcoin ដើម្បីយកទិញ Pizza ពីរបន្ទះ។
ថ្ងៃមួយនេះ ក៏ត្រូវបានគេប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយសារតែតម្លៃដែលលោក Laszlo Hanyecz បានចំណាយ 10,000 BTC សម្រាប់ភីហ្សាពីរបន្ទះនោះវាមានតម្លៃប្រហែល $294,000,000 បើគិតត្រឹមតម្លៃ Bitcoin ពេលវេលាកំពុងសរសេរនេះ ($29400) ហើយបើសិនធៀបនឹងតម្លៃខ្ពស់បំផុតរបស់ Bitcoin កាលពីឆ្នាំមុនវាមានតម្លៃដល់ទៅ $690,000,000

Laszlo Hanyecz ជាបុគ្គលដំបូងគេដែលបានធ្វើប្រតិបត្តិការដោយប្រើ Bitcoin សម្រាប់ទូទាត់ថ្លៃទំនិញ ដែលគាត់បានទិញ Pizza ពីរបន្ទះពីហាង Papa John’s Pizza

កាន់តែគួរឱ្យអស់សំណើចអំពីព្រឹត្តិការណ៍មួយនេះ គឺអ្នកដែលលក់ Pizza អោយ Laszlo Hanyecz មានឈ្មោះ Sturdivant ដែលមានអាយុ 19 ឆ្នាំ ហើយ Sturdivant ក៏បានលក់ Bitcoins ទាំងអស់នោះបន្តក្នុងតម្លៃទាប​ ដោយសារ Sturdivant មិនបានដឹងពីសក្តានុពលរបស់ Bitcoin ដោយគាត់ក៏បានលក់វាទាំងអស់ និងបានយកទៅចំណាយលើដំណើរកំសាន្តរបស់គាត់ ហើយគាត់ក៏បាននិយាយនៅក្នុងបទសម្ភាសមួយថា ៖ “ប្រសិនបើខ្ញុំបានចាត់ទុកវាជា ការវិនិយោគ ខ្ញុំអាចនឹងទុកវាបន្តបានយូរជាងនេះបន្តិច។​ តែខ្ញុំមិនដែលគិតថាចំនួន Bitcoins ប៉ុននេះ នឹងអាចយកមកទិញអចលនទ្រព្យនាពេលនេះបាននោះទេ” ៕

ទង្វើរបស់ Laszlo Hanyecz និង Sturdivant ហាក់ដូចជាឆោតល្ងង់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅពេលនោះគ្មាននរណាម្នាក់អាចដឹងពីអនាគតថា Bitcoin នឹងមានតម្លៃខ្ពស់បែបនេះឡើយ។

ចាប់តាំងពីមានប្រតិបត្តិការនោះមក អ្នកនិយមគាំទ្រ Crypto តែងតែប្រារព្ធថ្ងៃ Bitcoin Pizza ជារៀងរាល់ឆ្នាំនៅថ្ងៃទី 22 ខែឧសភា ទូទាំងពិភពលោករហូតមកដល់ពេលបច្ចុប្បន្ននេះ៕

អាចចុចចូលមើលប្រតិបត្តិការទិញភីហ្សានេះតាមរយៈ Bitcoin Blockchain Explorer