ផ្អែកលើការស្រាវជ្រាវបានអោយដឹងថាអតិថិជនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំណាប់អារម្មណ៍ និងការទទួលយករូបិយប័ណ្ណឌីជីថលចាប់តាំងពី Bitcoin ត្រូវបានណែនាំក្នុងឆ្នាំ 2008។

ថ្មីៗនេះ យើងបានឃើញវិបត្តិសុខភាពសកលបានធ្វើអោយប៉ះពាល់ដល់ពិភពលោក ដោយជំរុញឱ្យអាជីវកម្មជាច្រើនរបស់ពួកគេ និងអ្នកប្រើប្រាស់ទទួលយកទម្រង់រូបិយប័ណ្ណឌីជីថលថ្មី ដែលបណ្តាលឱ្យមានការកើនឡើងថ្មីៗនៅក្នុងទីផ្សារគ្រីបតូ។

យោងតាមរបាយការណ៍បានឱ្យដឹងថា សហគ្រាសច្រើនជាង 85% ផ្តល់អាទិភាពដល់ការគាំទ្រការទូទាត់រូបិយប័ណ្ណគ្រីបតូ ខណៈពេលដែលប្រហែល 83% ផ្តល់អាទិភាពដល់​stablecoins។

ក្រុមហ៊ុន (93 ភាគរយ) ដែលទទួលយករូបិយប័ណ្ណគ្រីបតូជាវិធីទូទាត់ដែលពេញចិត្តបានរាយការណ៍ពីការកើនឡើងគួរឱ្យកត់សម្គាល់ រួមទាំងការកើនឡើងនៃប្រាក់ចំណូល និងការជំរុញអោយមានការចំណាប់អារម្មណ៍ម៉ាករបស់ពួកគេ។

នាយកប្រតិបត្តិជាន់ខ្ពស់ចំនួន 2,000 នាក់មកពីក្រុមហ៊ុនលក់រាយនៅទូទាំងសហរដ្ឋអាមេរិកត្រូវបានចូលរួមការស្ទង់មតិនេះ។

អាជីវកម្មភាគច្រើនចំណាយ 1 លានដុល្លារដើម្បីកែលម្អការទទួលយកCryptoជាការទួលទាត់ប្រាក់

ការស្រាវជ្រាវបានបង្ហាញថាជាងពាក់កណ្តាលនៃហាងធំៗនៅសហរដ្ឋអាមេរិកដែលមានប្រាក់ចំណូលលើសពី 500 លានដុល្លារហើយបានចំណាយយ៉ាងតិច 1 លានដុល្លារលើប្រព័ន្ធដែលទទួលយកពីការទូទាត់គ្រីបតូ។

ដូច្នេះវាបង្ហាញថា វាជាចំណុចចាប់ផ្តើមដ៏សំខាន់សម្រាប់ការទទួលយកគ្រីបតូ ហើយទំនងជាត្រូវបានជំរុញដល់ការប្រើប្រាស់ដល់អ្នកលក់តូចៗកាន់តែច្រើន ដើម្បីអោយលទ្ធភាពទទួលបានរូបិយប័ណ្ណគ្រីបតូ។

យោងតាមទិន្នន័យ ប្រហែល 64 ភាគរយនៃម្ចាស់អាជីវកម្មដែលបានស្ទង់មតិនៅចន្លោះថ្ងៃទី 3 ខែធ្នូដល់ថ្ងៃទី 16 ខែធ្នូ ឆ្នាំ 2021 បានបញ្ជាក់ថា អតិថិជនរបស់ពួកគេមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបង់ប្រាក់ជាមួយនឹងរូបិយប័ណ្ណឌីជីថល។ ក្នុងអំឡុងពេលនេះ តម្លៃរូបិយប័ណ្ណគ្រីបតូកំពុងដំណើរការនៅកម្រិតកំពូល។

ក្នុងរយៈពេល 24 ខែបន្ទាប់ ជិត 3 ភាគ 4 នៃការស្ទង់មតិទាំងនោះមានបំណងក្នុងការចាប់ផ្តើមទទួលយកការទូទាត់ជាទម្រង់រូបិយប័ណ្ណគ្រីបតូ ឬ Stable coins។

ការទូទាត់ Crypto ដើម្បីរីកចម្រើនក្នុងរយៈពេល 5 ឆ្នាំខាងមុខ

ពាណិជ្ជករភាគច្រើនបានរំពឹងថាការទូទាត់ bitcoin នឹងរីករាលដាលនៅក្នុងអាជីវកម្មរបស់ពួកគេក្នុងរយៈពេល 5 ឆ្នាំខាងមុខ។

ពាណិជ្ជករមួយចំនួនធំមើលឃើញថារូបិយប័ណ្ណឌីជីថលគីជាមធ្យោបាយទូទាត់ដែលល្អ ហើយពួកគេមានបំណងចង់អនុវត្តវា។ អាជីវកម្មច្រើនជាង8 ក្នុង 10 (85%) ជឿថាការទទួលយកការទូទាត់ជារូបិយប័ណ្ណឌីជីថលនឹងធ្វើឱ្យដំណើរការគ្រប់គ្រងសាច់ប្រាក់របស់ពួកគេប្រសើរឡើង ដោយមិនគិតពីទំហំ ឬកម្រិតនៃការវិនិយោគរបស់ស្ថាប័នពួកគេ។

ការស្ទង់មតិនេះត្រូវបានធ្វើឡើងស្របជាមួយ PayPal ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងការផ្តល់សេវាកម្មទាក់ទងនឹងការទូទាត់ប្រាក់។ PayPal គឺជាអ្នកជំរុញដ៏សំខាន់មួយនៅក្នុងការផ្តល់ជូនទាក់ទងនឹងគ្រីបតូ។