លោក Jason Hayward រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងការងាររបស់ប្រទេស Bermuda បាននិយាយថា “យើងដឹងពីការទម្លាក់តម្លៃថ្មីៗនេះនៃតម្លៃរូបិយប័ណ្ណគ្រីបតូ ហើយយើងនៅតែមានទំនុកចិត្តថាវាមិនគំរាមកំហែងដល់សមត្ថភាពរបស់កោះនេះក្នុងការក្លាយជាមជ្ឈមណ្ឌលគ្រីបតូនោះទេ” ។

រដ្ឋាភិបាលនៃកោះ Bermuda កំពុងជំរុញផែនការមហិច្ឆតារបស់ខ្លួនដើម្បីក្លាយជាមជ្ឈមណ្ឌលរូបិយប័ណ្ណគ្រីបតូ បើទោះបីជាទីផ្សារធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំ 2022 ក៏ដោយ។

ប្រទេសដីកោះតូចមួយដែលគេស្គាល់ថាជាឆ្នេរមានខ្សាច់ពណ៌ផ្កាឈូកដ៏ស្រស់ស្អាត និងមានគោលនយោបាយពន្ធដារដ៏គួរឱ្យទាក់ទាញបាន និងកំពុងពង្រីកយ៉ាងសកម្មលើផ្នែកគ្រីពតូរបស់ខ្លួនចាប់តាំងពីឆ្នាំ 2017 នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងការងាររបស់ Bermuda លោក Jason Hayward ។

លោកបានកត់សម្គាល់កាលពីថ្ងៃទី 3 ខែមិថុនាថា រដ្ឋាភិបាលនៅតែមិនសប្បាយចិត្តចំពោះការធ្លាក់ថ្មីៗនេះដែលបណ្តាលមកពីការដួលរលំនៃ Terra Ecosystem ក្នុងខែឧសភា ដោយសារទីផ្សារបានទទួលរងនូវព្យុះជាច្រើនចាប់តាំងពីឆ្នាំ 2017 ។ ថ្លែងប្រាប់ Wall Street Journal (WSJ) លោក Hayward បានចង្អុលទៅបទពិសោធន៍នៃសេដ្ឋកិច្ច និងនិយតករក្នុងស្រុកក្នុងការទំនាក់ទំនងជាមួយអាជីវកម្មបរទេសដែលជាកត្តាសំខាន់ដែលនឹងជួយ Bermuda ក្លាយជាមជ្ឈមណ្ឌលគ្រីបតូ។ លោក ក៏ បាន បញ្ជាក់ ដោយ សុទិដ្ឋិនិយម ថា ការធ្លាក់ចុះនេះនឹង មិន រារាំង ដល់ ផែនការ របស់ ខ្លួន ដែល ឈាន ទៅ មុខ នោះ ទេ៕