ការបណ្តាក់ទុនរួមគ្នារវាង Binance Holdings Ltd. និង Gulf Energy Development Pcl គ្រោងនឹងចាប់ផ្តើម Exchange គ្រីបតូនៅក្នុងប្រទេសថៃ នៅឆ្នាំក្រោយបន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពីនិយតកររបស់ប្រទេស។

Binance នឹងដំណើរការដោយក្រុមហ៊ុន Gulf Binance Co ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង Exchange រូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោក និងក្រុមហ៊ុន Gulf Innova ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Gulf Energy Plc ដែលបានចុះបញ្ជី SET ។

Gulf បាននិយាយនៅក្នុងឯកសារមួយទៅកាន់ផ្សារហ៊ុនថៃកាលពីល្ងាចថ្ងៃពុធថា “ការបណ្តាក់ទុនបានទទួលការយល់ព្រមពី SEC កាលពីថ្ងៃទី 10 ខែវិច្ឆិកា”។