កំពូលតារាបាល់ទាត់ពិភពលោក Cristiano Ronaldo កំពុងប្រឈមមុខនឹងការប្តឹងពីតុលាការស្រុក Florida នៅថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ 2023 សម្រាប់ការផ្សព្វផ្សាយ Binance ។ ដើមបណ្តឹង Michael Sizemore លោក Mikey Vongdara និង Gordon Lewis អះអាងថា ពួកគេរងការខាតបង់ដោយសារតែ Ronaldo បានផ្សព្វផ្សាយ។

យោងតាមឯកសារដែលបានប្តឹងលោក Ronaldo រាល់សកម្មភាពទាំងអស់ពាក់ព័ន្ធនឹងការ “promoted, assisted in, and/or actively participated in the offer and sale of unregistered securities in coordination with Binance.“​

កីឡាករបាល់ទាត់រូបនេះបានចូលជាដៃគូជាច្រើនឆ្នាំជាមួយនឹង​ Binance នៅពាក់កណ្តាលឆ្នាំ 2022 ។ យោងតាមភាពជាដៃគូ Ronaldo បានផ្សព្វផ្សាយអំពី NFTS ផ្ទាល់ខ្លួនរបស់គាត់ (Non-Fungible Tokens) ។