ក្រុមហ៊ុន​ ​​Crypto Celsius បានប្រកាសនៅយប់ថ្ងៃអាទិត្យទី 12 ខែមិថុនាថាយើងនឹងត្រូវបានផ្អាកការដកប្រាក់ ការផ្លាស់ប្តូរ Crypto និងការផ្ទេររវាងគណនីនៅលើ platform របស់ខ្លួនដោយសារតែ “លក្ខខណ្ឌទីផ្សារមានការធ្លាក់ខ្លាំង” ។

ក្រុមហ៊ុនបាននិយាយនៅក្នុង Blog មួយថា “យើងកំពុងចាត់វិធានការនៅថ្ងៃនេះ ដើម្បីដាក់ Celsius នៅក្នុងទីតាំងមួយដល់ល្អប្រសើរជាងមុន ដែលជាកាតព្វកិច្ចរបស់យើង” ។

Celsius បាននិយាយថាការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្អាកការដកប្រាក់ត្រូវបានធ្វើឡើងដើម្បី “ធ្វើឱ្យមានស្ថិរភាពចំពោះសាច់ប្រាក់និងប្រតិបត្តិការ” ។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីការធ្លាក់ចុះតម្លៃរូបិយប័ណ្ណគ្រីបតូកាលពីចុងសប្តាហ៍ ហើយបានអះអាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាបណ្តាញនេះកំពុងប្រឈមមុខនឹង liquidity crisis​។ ​ តើplatformsផ្តល់ប្រាក់កម្ចីផ្សេងទៀតនឹងមានផលប៉ះពាល់ស្រដៀងគ្នាដែរឬទេ។

តម្លៃ​ Token របស់ Celsius បានធ្លាក់ចុះច្រើនជាង 60% ពី $0.36 ទៅ $0.14 ចន្លោះម៉ោង 10pm និង 11:30pm ET នៅថ្ងៃអាទិត្យ 12 ខែមិថុនា នេះបើយោងតាមទិន្នន័យពី Blockworks Research ។ ឥឡូវនេះវាបានធ្លាក់ចុះជាង 98% ពីកម្រិតខ្ពស់គ្រប់ពេលវេលារបស់វាដែលមានជាង $8.00 ទើបតែជាងមួយឆ្នាំមុន។