(DApp) Decentralized Application គឺប្រភេទនៃកម្មវិធីដែលដំណើរការលើបណ្តាញវិមជ្ឈការ មានសមត្ថភាពជៀសវាងការបរាជ័យដោយចំណុចណាមួយ។

DApps គឺជាកម្មវិធីកុំព្យូទ័រដែលប្រតិបត្តិការរបស់វាត្រូវបានរក្សាដំណើរការដោយបណ្តាញចែកចាយនៃកុំព្យូទ័រ”Distributed Computer” គឺផ្ទុយពីកម្មវិធីដែលមានម៉ាស៊ីនមេតែមួយ។

DApps ត្រូវបើកដំណើរការដោយ blockchain ដែលមាន Smart Contract ដូចជា blockchain របស់ Ethereum។ គុណសម្បត្តិបន្ថែមលើសពីលុយឌីជីថលធម្មតា Ethereum បានបង្កើតបច្ចេកវិទ្យាមួយឈ្មោះថា Ethereum Virtual Machine ដែលត្រូវបានគេពិពណ៌នា វាជា Distributed Computers

EVM គឺ Turing-complete ដែលមានន័យថាវាអាចប្រតិបត្តិរាល់ប្រតិបត្តិការដោយកុំព្យូទ័រទូទៅដែលគេរំពឹងថានឹងអាចអនុវត្តបាន។ វាមានភាសាសរសេរកម្មវិធីផ្ទាល់ខ្លួនគឺ Solidity ដែលអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍សរសេរកូដ និងដំណើរការកម្មវិធីណាមួយដែលពួកគេចង់បាននៅលើ EVM ក្នុងលក្ខណៈវិមជ្ឈការ។

ជាលទ្ធផលនៃវិធីដែលពួកគេត្រូវបានប្រតិបត្តិ DApps អាចផ្តល់នូវគុណភាពនៃសេវាកម្មដូចគ្នាដែលកម្មវិធីធម្មតាអាចធ្វើបាន ខណៈដែលកំពុងប្រើប្រាស់អត្ថប្រយោជន៍ពេញលេញបែបវិមជ្ឈការដូចជា ពេលវេលាធ្វើការឥតឈប់ឈរ ភាពធន់នឹងការត្រួតពិនិត្យ និងបង្ការអំពើពុករលួយ៕

DApps នៅលើblockchainរបស់Ethereumដែលគេពេញនិយមប្រើ និងស្គាល់ច្រើនជាងគេមានដូចជា៖

  • Uniswap ជាប្រភេទ AMM DEX
  • Opensea ជាប្រភេទ NFTs Marketplace
  • Sandbox ជាប្រភេទ Metaverse
  • Yearn Finance, Curve DAO, Lido, Aave,…etc ជាប្រភេទ DeFi