Hunter Biden កូនប្រុសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មទាក់ទងនឹងពន្ធចំនួន 9 ករណី ជុំវិញការខកខានមិនបានបង់ប្រាក់ចំនួន 1.4 លានដុល្លារដែលគាត់ជំពាក់រដ្ឋាភិបាល។

លោក Hunter Biden ត្រូវបានចោទប្រកាន់ពីបទខកខានក្នុងការដាក់ឯកសារ និងបង់ពន្ធ គេចវេសពីការវាយតម្លៃពន្ធ និងធ្វើរបាយការណ៍បង់ពន្ធមិនពិត ឬក្លែងបន្លំ ខណៈពេលដែលចំណាយប្រាក់រាប់លានដុល្លារលើ “របៀបរស់នៅហួសហេតុ” នេះបើយោងតាមឯកសារដែលបានដាក់ក្នុងតុលាការទីក្រុង Los Angeles កាលពីថ្ងៃព្រហស្បតិ៍។