កិច្ចសន្យាឆ្លាតវៃកូនកាត់(Hybrid Smart Contract)នឹងផ្លាស់ប្តូរពិភពលោកដោយធ្វើបដិវត្តប្រព័ន្ធច្បាប់ដែលមានសព្វថ្ងៃនេះ

យុគសម័យនៃកិច្ចសន្យាដែលពិបាកយល់បានដែលសរសេរជាច្បាប់ដោយមេធាវីក្នុងតម្លៃ 2,000 ដុល្លារជាមួយនឹងសញ្ញាប័ត្រពីសាលាIvy Leagueបានជិតដល់ទីបញ្ចប់ហើយ។ កិច្ចសន្យានៃសតវត្សបន្ទាប់នឹងក្លាយជាកិច្ចសន្យាឆ្លាតវៃកូនកាត់ ដែលសរសេរជាកូដដោយអ្នកសរសេរកម្មវិធីដែលពាក់អាវក្រណាត់តម្លៃត្រឹម 20 ដុល្លារ ហើយរស់នៅក្នុងអាផាតមិនNYCរួមគ្នា របស់ពួកគេ។

តើកិច្ចសន្យាឆ្លាតវៃកូនកាត់គឺជាអ្វី?

កិច្ចសន្យាឆ្លាតវៃ គឺជាកិច្ចសន្យាដែលអនុវត្តដោយស្វ័យប្រវត្តិ សរសេរជាកូដ និងប្រតិបត្តិដោយ Blockchain។ កិច្ចសន្យាឆ្លាតវៃទាំងនេះពិតជាល្អណាស់សម្រាប់ការផ្ញើ និងទទួលប្រាក់ និងធ្វើការគណនាសាមញ្ញ ប៉ុន្តែពួកគេមិនអាចចូលប្រើទិន្នន័យក្រៅបណ្តាញ ធ្វើការគណនាស្មុគស្មាញ ឬបង្កើតលេខចៃដន្យដោយខ្លួនឯងបានទេ។

ដែនកំណត់ទាំងនោះពីមុនបានក្លាយជារឧបសគ្គរារាំងកិច្ចសន្យាឆ្លាតវៃពីការបំពេញតួនាទីជាច្រើនដែលកិច្ចសន្យាផ្លូវច្បាប់ប្រពៃណីបច្ចុប្បន្នកំពុងមាន។ ឥឡូវនេះការណែនាំអំពីបណ្តាញ oracle នៅលើ blockchain សន្យាថានឹងដោះស្រាយបញ្ហានេះ។ បណ្តាញ Oracle អាចផ្តល់នូវភាពចៃដន្យដែលអាចផ្ទៀងផ្ទាត់បាន ទិន្នន័យក្រៅបណ្តាញ និងធនធានគណនាបន្ថែមដល់កិច្ចសន្យាឆ្លាតវៃ។

បណ្តាញ Oracle ត្រូវបានបង្កើតឡើងដោយអ្នកផ្តល់សុពលភាព(Validator)ដែលសរសេរទិន្នន័យនៅលើ blockchain ។ oracle ប្រមូលផ្តុំធាតុចូលពីអ្នកផ្តល់សុពលភាពច្រើន ដូច្នេះគ្មានអ្នកផ្តល់សុពលភាពណាមួយអាចគ្រប់គ្រងលើដំណើរការរបស់ oracle បានទេ។

បណ្តាញ Oracle គឺវិមជ្ឈការ ដូច្នេះការប្រើប្រាស់បណ្តាញ oracle មិនតម្រូវឱ្យមានការលះបង់អត្ថប្រយោជន៍នៃវិមជ្ឈការដែល blockchain ផ្តល់ឱ្យនោះទេ។ កិច្ចសន្យាឆ្លាតវៃដែលប្រើប្រាស់បណ្តាញ oracle ត្រូវបានគេហៅថាកិច្ចសន្យាឆ្លាតវៃកូនកាត់។