JPMorgan Chase & Co កំពុងប្រើប្រាស់ blockchain សម្រាប់ការទូទាត់ទ្រព្យបញ្ចាំ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ Wall Street ជាមួយនឹងបច្ចេកវិទ្យាក្នុងការជួញដូរទ្រព្យសម្បត្តិហិរិញ្ញវត្ថុប្រពៃណី។

ធនាគារបានធ្វើប្រតិបត្តិការណ៍នេះជាលើកដំបូងនៅថ្ងៃទី 20 ខែឧសភា ដែលអង្គភាពពីររបស់ខ្លួនបានផ្ទេរTokenតំណាងភាគហ៊ុននៃមូលនិធិទីផ្សារប្រាក់ BlackRock Inc. ជាវត្ថុបញ្ចាំនៅលើ Blockchain ឯកជនរបស់ខ្លួន។ កិច្ចខិតខំប្រឹងប្រែងនេះនឹងអនុញ្ញាតឱ្យវិនិយោគិនសន្យាផ្តល់ទ្រព្យសកម្មបានកាន់តែច្រើនជាវត្ថុបញ្ចាំ និងប្រើប្រាស់វានៅខាងក្រៅម៉ោងប្រតិបត្តិការទីផ្សារ នេះបើយោងតាម JPMorgan ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក។

ទោះបីជាពេលថ្មីៗនេះក្រុមហ៊ុនមានឆន្ទៈក្នុងការទទួលយកបច្ចេកវិទ្យា Blockchain សម្រាប់គោលបំណងរបស់ស្ថាប័នក៏ដោយ តែវាក៏បានក្លាយទៅជារឿងអាស្រូវសម្រាប់ CEO Jamie Dimon ដែលនៅមានភាពអវិជ្ជមានយូរអង្វែងចំពោះ Bitcoin ។ ពេលខ្លះលោកDimon បានហៅ Bitcoin ថាជា “ការក្លែងបន្លំ” និង “គ្មានតម្លៃ” ប៉ុន្តែថ្មីៗនេះធនាគារបានទទួលស្គាល់ថាអតិថិជនរបស់ពួកគេមានតម្រូវការ៕

កាលពីម្សិលមិញ នៅក្នុងកំណត់សម្គាល់របស់អតិថិជន JPMorgan បានដាក់តម្លៃសមរម្យរបស់ Bitcoin នៅតម្លៃ 38000$ ដែលវាមានតម្លៃខ្ពស់ជាងតម្លៃបច្ចុប្បន្នដល់ទៅជិត 30%៕