ក្រុមអ្នកអភិវឌ្ឍន៍គម្រោង LUNA បាននិយាយថា LUNA 2.0 នឹងមិនកើតចេញពីការ Hard Fork នោះទេ តែវាគឺជា genesis សម្រាប់ blockchain ថ្មី

ពួកគេបានបញ្ជាក់នៅលើ Twitter របស់ពួកគេថា blockchain ដែលត្រូវបង្កើតនោះ នឹងមិនត្រូវបានបង្កើតឡើងតាមរយៈការធ្វើ Hard Fork នោះទេ ប៉ុន្តែពួកគេនឹងបង្កើត blockchain ថ្មីជំនួសវិញ

ក្រុមTerra បន្តកំណត់ hardfork ជាការផ្លាស់ប្តូរនៅក្នុង blockchain ដែលមានស្រាប់ ដែលបណ្តាលឱ្យមានខ្សែសង្វាក់ពីរដែលមានប្រវត្តិរួមគ្នា ប៉ុន្តែមានផ្លូវអនាគតខុសគ្នា។ ពួកគេ​ថា: “ភាពខុសគ្នាដ៏សំខាន់នៅត្រង់នេះគឺ blockchain ដែលបាន fork ចែករំលែកប្រវត្តិទាំងអស់របស់វាជាមួយនឹងChainដើម ដែល Terra 2.0 នឹងមិនធ្វើវាឡើយ។

Terra 2.0 = genesis របស់ blockchain ថ្មីមួយ

ប្រសិនបើការស្នើរលេខ1623 បានជាប់(ការVote នៅលើ Proof of Stake) នោះ blockchain ថ្មីរបស់ Terra នឹងត្រូវបានបង្កើតឡើង ចាប់ផ្ដើមពី genesis block 0 ដែលវានឹងមិនចែករំលែកប្រវត្តិជាមួយនឹង Terra Classic៕