ចាប់តាំងពីភាពជាដៃគូរបស់ខ្លួនជាមួយ Coinbase ក្នុងខែមករា ដែលអនុញ្ញាតឱ្យអតិថិជនទិញ NFTs​​​ ទីផ្សារជួញដូរ Crypto​​។ឥឡូវនេះ Mastercard កំពុងស្វែងរកស្ពានដើម្បីបង្កើនទំនាក់ទំនងរវាងអ្នកបង្កើត និងអតិថិជនដោយមិនតម្រូវអោយអ្នកទិញមិនចាំបាច់មាន crypto ដើម្បីទិញ NFT ។

Master Card បានចាប់ដៃគូដើម្បីដំណើរការទូទាត់ប្រាក់របស់ខ្លួនរួមមាន Immutable X, Candy Digital, The Sandbox, Nifty Gateway, MoonPay និង Mintable ។

ថ្មីៗនេះ Mastercard បានធ្វើការស្ទង់មតិលើអ្នកប្រើប្រាស់ដោយអ្នកប្រើប្រាស់បានឆ្លើយសំណួរជាង 35,000 ដោយបង្ហាញថា 59% នៃអ្នកប្រើប្រាស់នឹងមានទំនុកចិត្តកាន់តែច្រើនអំពីគ្រីបតូ ប្រសិនបើការគាំទ្រដោយក្រុមហ៊ុនល្បីឈ្មោះ។ គំនិតផ្តួចផ្តើមនេះធ្វើឡើងបន្ទាប់ពីការស្រាវជ្រាវ និងការអភិវឌ្ឍន៍មួយឆ្នាំដើម្បីកំណត់ពីរបៀបភ្ជាប់អតិថិជន Mastercard 2.9 ពាន់លានទៅកាន់ទីផ្សារ NFT 25 ពាន់លានដុល្លារ។

នៅខែកញ្ញា ឆ្នាំ 2021 Mastercard បានបង្កើត NFT ដំបូងរបស់ខ្លួន ដែលទាក់ទងនឹងគ្រូបង្វឹកបាល់ទាត់ដ៏ល្បីល្បាញ និងជាឯកអគ្គរដ្ឋទូតសកលលោក Jose Mourinho ដែលត្រូវបានផ្តល់រង្វាន់ដល់អតិថិជន Mastercard របស់ចក្រភពអង់គ្លេស ដែលជាផ្នែកមួយនៃការប្រកួតដណ្តើមរង្វាន់។

កាលពីខែមេសា Mastercard បានដាក់ពាក្យស្នើសុំពាណិជ្ជសញ្ញាជាមួយ​ U.S. Patent and Trademark Office (USPTO) ដែលបង្ហាញពីចេតនារបស់ខ្លួនក្នុងការផ្តល់ជូននូវសេវាកម្មទូទាត់ប្រាក់ និងvirtual spaces សម្រាប់អតិថិជនរបស់ខ្លួននៅក្នុង metaverse ។

Visa និង American Express ចូល Web3

កាលពីឆ្នាំមុន Visa បានចូល Web3 បន្ទាប់ពីបានទិញ CryptoPunk ក្នុងតម្លៃ $150,000។ នៅក្នុងខែឧសភា ក្រុមហ៊ុនបានបើកដំណើរការកម្មវិធី Visa Creator Program ដែលផ្តោតលើសហគ្រិនម៉ូដ តន្ត្រី សិល្បៈ និងភាពយន្តដែលកំពុងស្វែងរងឥទ្ធិពលពី NFTs ដើម្បីជួយពង្រីកអាជីវកម្មរបស់ពួកគេ។

American Express ក៏បានដាក់ពាក្យស្នើសុំប៉ាតង់ចំនួន 7 ដើម្បីបង្កើតអោយមានវត្តមាននៅក្នុង metaverse ដោយបើកការទូទាត់នៅទីផ្សារ NFT បង្កើតកាតនិម្មិតម៉ាកយីហោ និងផ្តល់សេវាកម្ម concierge ។

ធ្វើឱ្យអតិថិជនងាយស្រួលក្នុងការទិញ NFTs

អតិថិជនទទួលបានរសជាតិនៃការប្រើប្រាស់ថ្មីរបស់ Mastercard ចូលទៅក្នុង NFTs បន្ទាប់ពីក្រុមហ៊ុនទូទាត់ប្រាក់បានធ្វើកិច្ចព្រមព្រៀងជាមួយ Coinbase ក្នុងខែមករាឆ្នាំនេះ ដើម្បីអនុញ្ញាតឱ្យអតិថិជនទិញ NFTs ដោយប្រើ Mastercard របស់ពួកគេដោយមិនចាំបាច់មានគ្រីបតូ។

“ថ្ងៃនេះ ប្រសិនបើអ្នកចង់ទិញ NFT-ដូចជាបំណែកសិល្បៈឌីជីថល ដំបូងអ្នកត្រូវបើកកាបូបលុយ ទិញគ្រីបតូ បន្ទាប់មកប្រើវាដើម្បីទិញ NFT នៅក្នុងទីផ្សារអនឡាញ។ យើងគិតថាវាគួរតែងាយស្រួលជាង។ នោះនឹងធានាថា NFTs អាចមានសម្រាប់មនុស្សគ្រប់គ្នា” ប្រធានផ្នែកទ្រព្យសកម្មឌីជីថល និងភាពជាដៃគូ blockchain របស់ Mastercard លោក Raj Dhamodharan បានសរសេរនៅក្នុង blog pos​t ​។

ខណៈពេលដែលចក្ខុវិស័យរបស់ Mastercard គឺដើម្បីបើកការទិញ NFT ដោយគ្មានគ្រីបតូ អតិថិជនដែលទិញ NFTs នឹងនៅតែត្រូវការកាបូបលុយគ្រីបតូ ដើម្បីរក្សាទុក NFTs។

កាលពីឆ្នាំមុន Mastercard បានចាប់ដៃគូជាមួយកម្មវិធីគ្រប់គ្រងទ្រព្យសម្បត្តិគ្រីបតូ និងវេទិកាពាណិជ្ជកម្ម Bakkt ដើម្បីឱ្យអ្នកកាន់ Bakkt Mastercards ទទួលបានរង្វាន់គ្រីបតូភ្លាមៗនៅពេលពួកគេប្រើកាតរបស់ពួកគេនៅឯពាណិជ្ជករជាក់លាក់។