ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការថ្នាលជួញដូរ RGX ដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ត្រាស់ធី ឯ.ក នៅក្នុងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ

នាព្រឹកថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីរួមជាមួយ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការថ្នាលជួញដូរ RGX ដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ត្រាស់ធី ឯ.ក នៅក្នុងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ នៅសណ្ឋាគារ កាំបូឌីយ៉ាណា។