យោងតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលនៃប្រទេសរុស្ស៊ី អ្នករុករករូបីយប័ណ្ណអេឡិចត្រូនិកគឺទទួលខុសត្រូវក្នុងការការប្រើប្រាស់២ភាគរយនៃអគ្គិសនីទូទាំងប្រទេសរុស្ស៊ី។ការប្រើអគ្គិសនីក្នុងវិស័យរុករករូបីយប័ណ្ណអេឡិចត្រូនិកនេះគឺលូតលាស់ លឿនជាងផ្នែកកសិកម្មទៅទៀត។

នេះបង្ហាញអោយឃើញការងើបឡើងវិញ ក្រោយពីរុស្ស៊ីធ្លាក់ចេញពីចំណាត់ថ្នាក់ជាន់ខ្ពស់ទាំងបី នៅក្នុងការអត្រាចែករំលែកនៃការរក Bitcoin( Bitcoin hash mining rate )ខ្ពស់បំផុត។

អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៊ី Vasily Shpak បានអំពាវនាវឱ្យនាំយកឧស្សាហកម្មរុករក Crypto មកក្រោមការត្រួតពិនិត្យច្បាប់ បន្ទាប់ពីមានការប៉ាន់ប្រមាណការ mining នាពេលថ្មីៗនេះ។ ការរុករកគ្រីបតូនៅប្រទេសរុស្ស៊ីស្ថិតនៅក្រោម “តំបន់ពណ៌ប្រផេះ” ។  ទោះបីជាវាមិនត្រូវបានហាមឃាត់ក៏ដោយក៏វាមិនត្រូវបានគ្រប់គ្រងផងដែរដែលវាបង្កើតជាហានិភ័យសម្រាប់អ្នកដែលពាក់ព័ន្ធនៅក្នុងឧស្សាហកម្មនេះ។  អនុរដ្ឋមន្ត្រីក៏បានធានាផងដែរថា នៅពេលដែលឧស្សាហកម្មរុករកគ្រីបតូត្រូវបានចាត់ចែត វានឹងឆ្ពោះទៅរកវិធីសាស្ត្រដែលពឹងផ្អែកខ្លាំងលើកាប្រើប្រាស់ថាមពលបន្ថែមទៀត។