Binance បានចាប់ដៃគូជាមួយ Khaby Lame ដែលជា​ Creator ជនជាតិអ៊ីតាលីដែលល្បីល្បាញតាមរយៈវីដេអូ TikTok របស់គាត់ ដើម្បីចូលរួមជាទូតទូតម៉ាកពិភពលោក។ ក្នុងនាមជាប្រព័ន្ធអេកូឡូស៊ី Blockchain រូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោកBinance នឹងធ្វើការចាប់ដៃគូជាមួយ Khaby Lame ដើម្បីបង្កើនការយល់ដឹងពីគ្រីបតូ និងការទទួលយក Web3 ។

បច្ចុប្បន្ន Khaby Lame គឺជា Creator ដែលមានអ្នកតាមដានច្រើនជាងគេនៅលើ TikTok ដោយមានអ្នកតាមដានច្រើនជាង 142 លាននាក់នៅលើវេទិកា និង 78 លាននាក់នៅលើ Instagram ។