Decentralized Exchange (DEX) របស់ក្រុមហ៊ុន OKX ត្រូវបានទទួលរងការរំលោភលើសុវត្ថិភាពជាលទ្ធផលនៃ Private Key ដែលត្រូវបានគេ Hack។

នៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ក្រុមហ៊ុនសន្តិសុខ Blockchain PeckShield បាននិយាយថា “ការកេងប្រវ័ញ្ចនេះ បានធ្វើឱ្យពួក Hacker ទទួលបានកាក់ Ethereum (ETH), Tether (USDT) និង USDC ដែលមានតម្លៃ 2.76 លានដុល្លារ។

“PeckShieldAlert OKX DEX suffered a Private Key Leakage attack, resulting in ~$2.76 million worth of cryptos being stolen. Please *Revoke* your allowance if any, to https://etherscan.io/address/0x40aa958dd87fc8305b97f2ba922cddca374bcd7f”

ក្រុមហ៊ុនសន្តិសុខ Blockchain មួយផ្សេងទៀតគឺ SlowMist បាននិយាយថា “Private Key របស់ម្ចាស់ប្រូកស៊ី និងអ្នកគ្រប់គ្រងអាចនឹងត្រូវបានលេចធ្លាយ ដែលអនុញ្ញាតឱ្យអ្នកវាយប្រហារលួចពីវេទិកាបន្ទាប់ពីកិច្ចសន្យាប្រូកស៊ី DEX ត្រូវបានធ្វើឱ្យប្រសើរឡើងនៅថ្ងៃទី 12 ខែធ្នូ”។

ដូចនេះ សូម Transfer លុយទាំងអស់មកកាន់ Trust Wallet ឬក៏ Metamask វិញដើម្បីសុវតិ្ថភាព។